ទូតជប៉ុន៖ ការពង្រឹងតម្លាភាព និងគណនេយ្យភាព ក្នុងអភិបាលកិច្ចមូលដ្ឋាន គឺជាការលើកកម្ពស់ការអភិវឌ្ឍបែបលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ភ្នំពេញ៖ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមសិក្ខាសាលាបិទ និងផ្សព្វផ្សាយគម្រោងសម្រាប់ “ការពង្រឹងតម្លាភាព និងគណនេយ្យភាព ក្នុងអភិបាលកិច្ចមូលដ្ឋាន តាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ” ដែលអនុវត្តក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន។

ឯកឧត្តមឯកអគ្គរាជទូតសង្ឃឹមថា រាល់សមិទ្ធិផលនៃគម្រោងក្នុងការពង្រឹងតម្លាភាព និងគណនេយ្យភាព ក្នុងអភិបាលកិច្ចមូលដ្ឋាន នឹងក្លាយជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ការអភិវឌ្ឍបែបលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

 

Leave a Reply

Your email address will not be published. Required fields are marked *