លោកជំទាវ ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំប្រតិភូស.ស.យ.ក. ជួបសំណេះសំណាលជាមួយ ឯកឧត្តម ង្វៀង ទួងឡាម លេខាធិការនៃគណៈកម្មាធិការមជ្ឈិម នៃសហភាពយុវជនកុម្មុយនីស្តហូជីមិញ និងជាអនុប្រធានគណៈកម្មាធិការជាតិយុវជនវៀតណាម និងសហការី ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង រវាងស.ស.យ.ក. សហភាពយុវជនកុម្មុយនីស្តហូជីមិញ និងសហព័ន្ធយុវជន វៀតណាម

នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំប្រតិភូស.ស.យ.ក. ជួបសំណេះសំណាលជាមួយ ឯកឧត្តម ង្វៀង ទួងឡាម  លេខាធិការនៃគណៈកម្មាធិការមជ្ឈិម នៃសហភាពយុវជនកុម្មុយនីស្តហូជីមិញ និងជាអនុប្រធានគណៈកម្មាធិការជាតិយុវជនវៀតណាម និងសហការី ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង រវាងស.ស.យ.ក. សហភាពយុវជនកុម្មុយនីស្តហូជីមិញ និងសហព័ន្ធយុវជន វៀតណាម។ 

ក្នុងជំនួបនាព្រឹកនេះ ភាគីខាងពីរ បានឯកភាពលើការផ្ដល់ឱកាសឱ្យយុវជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម អាចផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍ល្អៗ វប្បធម៌ ក៏ដូចជាផ្សារភ្ជាប់ទំនាក់ទំនងរវាងយុវជន និងយុវជន លើគ្រប់វិស័យ ជាពិសេសលើ ផ្នែកសហគ្រិនភាព។ ក្នុងជំនួបនេះ ក៏បានគូសបញ្ជាក់ផងដែរថា កិច្ចសហការរវាង ស.ស.យ.ក. សហភាពយុវជនកុម្មុយនីស្តហូជីមិញ និងសហព័ន្ធយុវជនវៀតណាមបានឆ្លុះបញ្ចាំងនូវភាពរឹងមាំ នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិល្អរវាងស្ថាប័នយុវជននៃប្រទេសទាំងពីរ នៅគ្រប់កាលៈទេសៈ ។

#UYFC NEWS

Leave a Reply

Your email address will not be published. Required fields are marked *