ភ្នំពេះញ ៖ មន្ត្រីនគរបាលចរាចរណ៍ខណ្ឌចំកាមនបានប្រាប់ឲ្យថឹងថា មន្ត្រីអាវុធហត្ថខណ្ឌចំការមនម្នាក់ស្លាប់និងនារីម្នាក់រងរបួសធ្ងន់បន្ទាប់ពីរថយន្តបុកពេញទំហឹង ពេលកំពុងជិះម៉ូតូ ហេីយរថយន្តគេចខ្លួនបាត់ស្រមោល។
មន្ត្រីនគរបាលនិយាយថា ហេតុការណ៍ស្ថិតតាមបណ្ដោយផ្លូវ២១៤ កែង៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោងជាង២រំលងអាធ្រាត្រឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរ បាលខណ្ឌដូនពេញ ធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុក និងប្រគល់សពឲ្យគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី។
ក្នុងករណីនេះសមត្ថកិច្ចកំណោងស្វែង រកអត្តសញ្ញាណរថយន្តបង្កនឹងអ្នកបើក បរយកមកផ្តន្ទាទោសតាមច្បាប់ ៕