សូមបង្កើនការប្រុងប្រយ័ត្ន! ចាប់ពីយប់ថ្ងៃទី៣១ ខែសីហា ព្យុះទី៩ សាវឡា ដែលមានឥទ្ធិពលប្រយោល ដល់ប្រទេសកម្ពុជា ដោយបង្កឱ្យមានខ្យល់ខ្លាំង ភ្លៀងច្រើន នៅតំបន់សមុទ្រ និងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ នៅតំបន់ផ្សេងទៀត។
ព្យុះទី៩ សាវឡា បានប្តូរទិសដៅ ដោយមិនដើរកាត់លើភាគខាងត្បូងកោះ តៃវ៉ាន់ ទៅភាគខាងកើតរបស់ប្រទេសចិន ដូចការព្យាករពីមុននោះទេ គឺវាបានដើរចូល សមុទ្រចិនខាងត្បូង ទៅរកតំបន់ឆ្នេរ នៅក្រោមហុងកុងវិញ ដោយសារសម្ពាធខ្ពស់ បានសង្កត់ចុះមកខ្លាំង នៅលើភាគខាងកើត ប្រទេសចិន។
ឯព្យុះទី១១ និងទី១២ ដែលកំពុងបន្តដំណើរមកភាគខាងលិចនោះពេលនេះមិនមានឥទ្ធិពលអ្វីដល់ប្រទេសកម្ពុជានោះទេ៕