អន្តរជាតិ៖ ប្រទេសសិង្ហបុរីបានចាត់បញ្ចូលបារីអេឡិចត្រូនិក ក្នុងបញ្ជីគ្រឿងញៀនថ្នាក់ C និងដាក់បន្ថែមពិន័យធ្ងន់ធ្ងរជាងមុន ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។
គួរបញ្ជាក់ថា សិង្ហបុរីបានហាមឃាត់ការនាំចូល ការលក់និងចែកចាយ និងការប្រើប្រាស់បារីអេឡិចត្រូនិក តាំងពីខែសីហា ឆ្នាំ២០១៦។ អ្នកនាំចូលបារីអេឡិចត្រូនិក នឹងត្រូវពិន័យជាប់ពន្ធនាគារ ចាប់ពី៣ឆ្នាំដល់២០ឆ្នាំ។ ចំណែកអ្នកចែកចាយបារីអេឡិចត្រូនិក ត្រូវពិន័យជាប់ពន្ធនាគារ ចាប់ពី២ឆ្នាំដល់១០ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២៥នេះតទៅ៕
